
ការពិនិត្យសុខភាពមុនពេលរៀបការ (Premarital Health Check)
តើការពិនិត្យសុខភាពមុនពេលរៀបការគឺជាអ្វី?
ការពិនិត្យសុខភាពមុនពេលរៀបការ គឺជាការពិនិត្យសុខភាពជាបន្តបន្ទាប់ ដែលត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យសុខភាពរបស់លោកអ្នក និងដៃគូខ្លួនផ្ទាល់។ ការពិនិត្យនេះផ្ដោតសំខាន់នៃស្ថានភាពរាងកាយ ជំងឺតំណរពូជ និងប្រព័ន្ធបន្តពូជ ដើម្បីកំណត់ហានិភ័យសុខភាព ឬស្ថានភាពណាមួយដែលអាចប៉ះពាល់ដល់អនាគតរួមគ្នារបស់លោកអ្នក។
តើហេតុអ្វីបានជាវាសំខាន់?
គូស្វាមីភរិយាជាច្រើនមានទំនាក់ទំនងជាមួយគ្នារយៈពេលវែង ដោយមិនដែលដឹងពីស្ថានភាពនៃសុខភាពរបស់ពួកគេ បន្ថែមពីនេះទៅទៀតការស្វែងយល់ពីស្ថានភាពនៃសុខភាពរបស់ដៃគូ មិនមែនជារឿងដែលប៉ះពាល់ដល់ការរៀបការនោះទេ ផ្ទុយទៅវិញ វាជួយឱ្យគូស្វាមីភរិយាទទួលការព្យាបាលតាមបែបវេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីការពារហានិភ័យបញ្ហាទាំងអស់នេះអាចកើតឡើងនាពេលអនាគតជាពិសេសទៅកូនចៅជំនាន់ក្រោយ។
ការពិនិត្យសុខភាពមុនពេលរៀបការ គឺជាជំហានសំខាន់បំផុតឆ្ពោះទៅរកការចាប់ផ្ដើមមានសុភមង្គល និងការយកចិត្តទុកដាក់ពីគ្នាដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជីវិតរបស់ដៃគូនាពេលខាងមុខ។
តេស្តសំខាន់ៗសម្រាប់ដែលតម្រូវឱ្យមានការត្រួតពិនិត្យរួមមាន៖
១. ការពិនិត្យប្រភេទក្រុមឈាម
ការពិនិត្យប្រភេទក្រុមឈាម ABO និង Rhesus ជួយកំណត់ប្រភេទក្រុមឈាម ដើម្បីងាយស្រួលព្យាបាលក្នុងករណីអាសន្នកើតឡើង ជាពិសេសការពិនិត្យទៅលើ Rhesus របស់ម្ដាយ ប្រសិនបើស្រ្ដីមានប្រភេទ Rhesus (-) មានហានិភ័យខ្ពស់ក្នុងការរលូតកូន ឬបញ្ហាធ្ងន់ធ្ងរក្នុងអំឡុងពេលពពោះ ព្រោះអាចបណ្ដាលឱ្យបែបគ្រាប់របស់ទារកក្នុងផ្ទៃប្រសិនបើព្យាបាលមិនទាន់ពេលវេលា។
២. ការរាប់ចំនួន ឬមុខងារនៃគ្រាប់ឈាម
ការពិនិត្យទៅលើ រូបរាង ចំនួន និងទំហំរបស់គោលិកាឈាមក្រហម ព្រមទាំងបរិមាណអេម៉ូក្លូប៊ីននៅក្នុងឈាម ហើយមើលទៅលើកោសិការធម្មតា និងមិនធម្មតារបស់គ្រាប់ផ្សេងៗផងដែរ។
៣. ការពិនិត្យជំងឺ Thalassemia
តេស្ត Hemoglobin electrophoresis ត្រូវបានចាត់ទុកជាប្រភេទតេស្តត្រួតពិនិត្យដែលមានស្តង់ដារជាងគេដែលមានភាពច្បាស់លាស់ខ្ពស់ និងតម្លៃសមរម្យ ដែលអាចឱ្យបុរស និងស្រ្ដីដឹងពីស្ថានភាពរបស់ខ្លួនថាមានផ្ទុក ឬកើតនៃជំងឺ Thalassemia នេះដែរឬទេ ហើយអាចទទួលយកការព្យាបាល និងការពារបានទាន់ពេលវេលាផងដែរ។ ករណីប្រសិនបើឪពុកម្ដាយទាំងពីរមានម្នាក់ ឬសងខាងជាអ្នកផ្ទុក នោះកូនអាចមានឱកាស ២៥% ក្នុងការទទួលជំងឺនេះ។
៤. ការពិនិត្យជំងឺឆ្លងតាមការរួមភេទ (STDs)
ការពិនិត្យមេរោគសំខាន់ៗរួមមាន៖ មេរោគអេដស៍ ជំងឺរលាកថ្លើមប្រភេទ B ជំងឺរលាកថ្លើមប្រភេទ C និងមេរោគស្វាយ។ ប្រសិនបើមានមេរោគស្វាយ ត្រូវបានរកឃើញមុនពេលរៀបការ គូស្នេហ៍ទាំង២ត្រូវទទួលការព្យាបាលឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពមុនពេលនៅជាមួយដៃគូ។ ចំពោះមេរោគអេដស៍ អាចមានវិធានការប្រុងប្រយ័ត្នខ្ពស់ការពារការឆ្លងតាមការរួមភេទ។
៥. ការពិនិត្យរកអង់ទីករនៃជំងឺស្អូច (Rubella/German Measles)
ប្រសិនបើមិនមានអង់ទីកររបស់ជំងឺស្អូចទេ អាចណែនាំឱ្យស្រ្តីចាក់វ៉ាក់សាំងការពារ និងប្រើប្រាស់វិធីពន្យារកំណើតយ៉ាងហោចណាស់ ៣ខែដែរ ពីព្រោះការឆ្លងជំងឺស្អូចក្នុងអំឡុងពេលមានផ្ទៃពោះអាចបណ្ដាលឱ្យរលូតកូន ឬពិការភាពពីកំណើត។
៦. ការពិនិត្យសេនេទិច
ការពិនិត្យសេនេទិចស្វែងរកនូវស្ថានភាពចំពោះជំងឺមួយចំនួនដូចជា ជំងឺ Thalassemia, ជំងឺស្លេកស្លាំងបណ្ដាលមកពីគ្រាប់ឈាមរាងជាកណ្ដៀវ (Sickle cell anemia), ជំងឺស្លេសនៅក្នុងសួតឬផ្លូវដង្ហើមពីកំណើត (Cystic fibrosis) និងជំងឺសេនេទិចផ្សេងៗទៀត។ ចំពោះជំងឺនេះ មានឱកាសខ្ពស់ដែលអាចចម្លងទៅកូន និងកូនចៅរបស់ពួកគេបាន។
៧. ការវាយតម្លៃទៅលើប្រព័ន្ធបន្តពូជ (Fertility System)
ទាំងបុរស និងស្ត្រីចូលរួមការពិនិត្យទៅលើប្រព័ន្ធបន្ដពូជដើម្បីវាយតម្លៃសុខភាពរបស់ពួកគេ។ ចំពោះបុរស អាចរួមមានធ្វើតេស្ត Semen Analysis ហើយចំពោះស្ត្រី អាចមានការពិនិត្យ ទៅលើតេស្ត ovulation ដូចជា LH, FSH, Estradiol និងProgesterone រួមជាមួយនឹង Ultrasound។
៨. ការពិនិត្យជំងឺរ៉ាំរ៉ៃ
ការពិនិត្យពីជំងឹប្រចាំកាយ ឬជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ឬ ជំងឺលើសសម្ពាធឈាមដែលឧស្សាហ៍កើតមាន អាចងាយស្រួលដល់ការព្យាបាលឱ្យមានប្រសិទ្ធភាពដែលកាត់បន្ថយហានិភ័យ និងបង្កើនគុណភាពជីវិតរបស់ដៃគូទាំងពីរ។
អត្ថប្រយោជន៍នៃការពិនិត្យសុខភាពមុនពេលរៀបការ
- Proactive Health Management: ការរកឃើញនៅដំណាក់ដំបូងងាយឱ្យទទួលបានការព្យាបាលមួយមានប្រសិទ្ធ និងទាន់ពេលវេលា
- Less Financial Stress: ការដោះស្រាយនូវបញ្ហាសុខភាពឱ្យបានឆាប់ ជួយការពារនូវតម្លៃមហិមានៃការព្យាបាលនាពេលក្រោយ
- Improved Family Planning: មិនថាអ្នកកំពុងរៀបចំផែនការមានកូនដំបូង ឬមិនទាន់ត្រូវការនោះទេ ការត្រួតពិនិត្យមុនពេលរៀបការធានាថាអ្នកមានផលប្រយោជន៍ជាច្រើន ដើម្បីធ្វើការសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់។
- Creating Peace of Mind: អ្វីដែលសំខាន់បំផុតនោះ គឺការដឹងពីប្រវត្តិសុខភាពរបស់អ្នកអនុញ្ញាតឱ្យអ្នកចាប់ផ្តើមអាពាហ៍ពិពាហ៍របស់អ្នកដោយគ្មានការព្រួយបារម្ភ ភាពមិនប្រាកដប្រជា ឬការភ័យខ្លាចដែលមិនចាំបាច់។
តើគួរពិនិត្យនៅពេលណា?
ការពិនិត្យសុខភាពតម្រូវឱ្យធ្វើលើងយ៉ាងហោចណាស់ ៣ ទៅ ៦ ខែ មុនពិធីមង្គលការ ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការចាត់ចែង មិនថាជាការព្យាបាល, ការចាក់វ៉ាក់សាំង, ការប្រឹក្សាទៅលើសេនេទិច ឬការរៀបចំការគ្រប់គ្រងគ្រួសារ។